បង្កើនប្រាក់ចំណូលលើគេហទំព័រឬប្លក់របស់អ្នកដោយប្រើ Infolinks!
បង្កើនប្រាក់ចំណូលលើគេហទំព័រឬប្លក់របស់អ្នកដោយប្រើ Infolinks!
- For English version click here Income on your website or blog using Infolinks!
![]() |
Infolinks |
ការបង្កើនប្រាក់ចំណូលមិនមែនជារឿងងាយស្រួលកាលពីមិនទាន់មានក្រុមហ៊ុនផ្សព្វផ្សាយច្រើន តែសម័យបច្ចុប្បន្ននេះគឺវាងាយក្នុងការរកចំណូលបន្ថែមតាមអនឡាញដែលជាការងារក្រៅម៉ោងរបស់លោកអ្នក។
តាមមើលទៅអ្នកប្រហែលជាធ្លាប់ឃើញធ្លាប់ឮមិត្តភក្ដិនិងមនុស្សជុំវិញខ្លួនអ្នកនិយាយពីការរកលុយតាមអនឡាញ ជាពិសេសតាម Adsense ជាក់ជាមិនខាន។ អ្នកប្រហែលជាធ្លាប់គិតថាតើត្រូវរកគន្លឹះឬវិធីសាស្ត្របែបណាដើម្បីបង្កើនចំណូលតាមអនឡាញ? បាទពិតណាស់! អ្នកនៅតែអាចរកលុយបន្ថែមលើប្លក់ឬគេហទំព័ររបស់អ្នកដោយភ្ជាប់ Infolinks។
ជាការពិតណាស់ អ្នកត្រូវយល់ព្រមលើលក្ខខណ្ឌរបស់ក្រុមហ៊ុន, អ្នកចូលមើល និងពាណិជ្ជកម្មដែលបានផ្សាយលើប្លក់ឬគេហទំព័ររបស់អ្នក។ ការព្រមព្រៀងរវាងអ្នកនិងក្រុមហ៊ុនដែលបានភ្ជាប់ក្នុងការរកចំណូល(Infolinks) និងគោលការណ៍ផ្សេងៗដែលមានលើគេហទំព័ររបស់ទៅកាន់អ្នកទស្សនាឬអ្នកអាន។
ហេតុអ្វីត្រូវមានគោលការណ៍សម្រាប់អ្នកទស្សនានិងអ្នកផ្សព្វផ្សាយ?
បាទ ចំណុចនេះត្រូវតែមានដោយចៀសមិនផុត ព្រោះដើម្បីបង្ហាញប្រាប់អ្នកទស្សនាឬអ្នកអានលើគេហទំព័ររបស់អ្នកឲ្យបានដឹងថារាល់ពាណិជ្ជកម្មដែលអ្នកពួកគេកំពុងតែឃើញគឺជាពាណិជ្ជកម្មដែលបានមកពីភាគីទី៣ឬអ្នកផ្សព្វផ្សាយលើគេហទំព័រឬប្លក់របស់អ្នក។ ដើម្បីកុំឲ្យអ្នកទស្សនាមានការភ័ន្តច្រឡំចំពោះពាណិជ្ជកម្ម (Ads) និង អត្ថបទដែលមានលើគេហទំព័រឬប្លក់របស់អ្នក។
តើអ្វីជា Infolinks?
Infolinks ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មឬ Native Advertising ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក រដ្ឋកាលីហ្វ័រញ៉ា បង្កើតឡើងតាំងពីឆ្នាំ២០០៧មកម្លេះ។ ក្រុមហ៊ុននេះមានការរីកចម្រើនលឿនទូទាំងពិភពលោកដែលមានគេហទំព័រក្នុងនោះមានប្លក់ដែរ បានភ្ជាប់ក្នុងការរកលុយផង ផ្សព្វផ្សាយផងរហូតដល់ 15000០ គេហទំព័រ, ២កោដិលាន analyzed Keywords, កន្លែងផ្សព្វផ្សាយពាណិជ្ជកម្មទី៣លើទីផ្សារពិភពលោកផ្នែកអនឡាញ និងការផ្សាយពាណិជ្ជកម្មទៅកាន់គេហទំព័រនានារហូត៤ពាន់លានដងក្នុងមួយខែៗ។
ហេតុអ្វីខ្ញុំណែនាំពី Infolinksសម្រាប់អ្នក?
Infolinks មានមុខងារពីរគឺ Publishers និង advertisers សម្រាប់ដំណើរការលើគេហទំព័ររបស់អ្នក។ តែអត្ថបទនេះ ខ្ញុំសូមណែនាំអ្នកតែលើ Publishers ប៉ុណ្ណោះព្រោះមាតិកាដែលអ្នកកំពុងអាននេះផ្ដោតលើការរកចំណូលពី Infolinks។
តើខ្ញុំត្រូវធ្វើបែបណាដើម្បីទទួលបាន Infolinks លើគេហទំព័រឬប្លក់?
១.ងាយស្រួលក្នុងការទទួលបាន
ក្រុមហ៊ុននេះបានដំណើរការយូរយារណាស់មកហើយ ហេតុនេះដើម្បីទទួលបាននូវ Ads មកដាក់លើគេហទំព័ររបស់អ្នកក៏កាន់តែងាយផងដែរ។ គោលការណ៍របស់ Infolinks វាអនុលោមតាម Adsense ដែរ ហើយវាក៏អាចប្រើរួមគ្នាបានទៀត។
២.មានទម្រង់ពាណិជ្ជកម្មច្រើនសណ្ឋាន (Ads Display)
- InFold
![]() |
InFold Ads |
ទម្រង់នេះគឺវាបង្ហាញផ្នែកខាងក្រោមនេះគេហទំព័រទៅតាមទម្រង់នៃឧបករណ៍នីមួយៗដូចជាកុំព្យូទ័រ, ទូរស័ព្ទ, ថេប្លេត ជាដើម។
- InArticle
InArticle Ads |
ផ្ទាំងនេះស្រដៀងនឹងផ្ទាំង Google Adsense ដែលមានទំហំ 300x250 Ads។
- InScreen
![]() |
InScreen Ads |
វាលោតគ្រប់ដណ្ដប់លើគេហទំព័រទាំងមូលនៅពេលអ្នកទស្សនាចូលមកកាន់គេហទំព័ររបស់អ្នកជាលើកដំបូង។ ផ្ទាំងពាណិជ្ជកម្មនេះក៏មានមុខងារចុចបិទឬ Close Button ដែរដើម្បីងាយស្រួលសម្រាប់អ្នកទស្សនា។
- ពិចារណា៖ អ្នកមិនគួរដាក់ផ្ទាំងនេះទេព្រោះថាវានឹងធ្វើឲ្យរំខាន់ដល់អ្នកទស្សនា ជាពិសេសវាធ្វើឲ្យអ្នកចូលមកកាន់គេហទំព័ររបស់អ្នកបិទចោលហើយលែងចង់មើលគេហទំព័ររបស់អ្នកតែម្ដង។
- InText
InText Ads |
ពាណិជ្ជកម្មនឹងលើអត្ថបទនីមួយដែលវាភ្ជាប់ដោយស្វ័យប្រវត្តិដោយអាស្រ័យលើពាក្យគន្លឹះ ឬ Keywords លើនៃអត្ថបទលើគេហទំព័ររបស់អ្នក។ នៅពេលដែលមានអ្នកចុចឬយកចង្អុលព្រួញទៅដាក់លើពាក្យដែលមានពណ៌ឬចុចលើពាក្យន៎ុះ វានឹងលើផ្ទាំងពាណិជ្ជកម្មតែម្ដង។
- InFrame
InFrame Ads |
ផ្ទាំងនេះវាលោតទាំងពីរខាងគឺឆ្វេងនិងស្ដាំនៃគេហទំព័ររបស់អ្នក។ វាក៏មានប៊ូតុងចុចបិទកុំឲ្យឃើញផងដែរ សម្រាប់អ្នកចូលមើលដើម្បីចៀសវាងការរំខាន។
- InTag
![]() |
InTag Ads |
ទម្រង់ផ្ទាំងនេះវាលេចចេញឡើងខាងលើក៏របារនៃគេហទំព័រក៏បានឬខាងក្រោមរបារក៏បាន ដោយអាស្រ័យលើអ្នកបានកំណត់វាលើ Dashboard របស់ Infolinks។
តើInfolinks អាចធ្វើឲ្យគេហទំព័រឬប្លក់ដើរយឺតទេ?
មិនមានបញ្ហាអ្វីឡើយ។
អ្នកអាចចុចមើលពាណិជ្ជកម្ម Infolinks លើប្លក់នេះ Demo
តើការទូទាត់សាច់ប្រាក់វិញតាមរយះអ្វី?
ការទទាត់ប្រាក់ដែលអ្នករកបានតាមរយះ Paypal, Payoneer, Bank wire transfer (100$) ហើយចំនួនលុយដែលអាចបើកបានកំណត់ត្រឹម 50$ សម្រាប់តែ Paypal, Payoneer ប៉ុណ្ណោះ។ បើសម្រាប់ការទូទាត់តាមធនាគារតម្រូវ 100$។
តើខ្ញុំអាចរកចំណូលតាមរយះការរកអ្នកចុះឈ្មោះរកលុយពី Infolinks បានទេ?
ពិតជាបាន។ ការធ្វើបែបនេះគេហៅថា Referral programs។
នេះជាចំណូលខ្លះៗដែលរកបានកន្លងទៅ
តើអ្នកចង់ចុះឈ្មោះរកលុយតាម Infolinks ដែរទេ?
ចុចទីនេះ Infolinks Sign Up
ខ្ញុំសង្ឃឹមថាអ្នកនឹងជោគជ័យក្នុងការរកចំណូលតាមអនឡាញ។
អត្ថបទដោយ៖ ពិសិដ្ឋ
ទាក់ទង៖ 012374138
រក្សាសិទ្ធិ៖ហាមយកទៅប្រកាសបន្តដោយគ្មានការអនុញ្ញាត។
0 comments:
Post a Comment